Skip to content

អត្ថបទស្ដីអំពីម៉ាសុីននិមិត្ត (Virtual Machine)

Notifications You must be signed in to change notification settings

ChannithAm/Virtual-machine

Folders and files

NameName
Last commit message
Last commit date

Latest commit

 

History

31 Commits
 
 
 
 

Repository files navigation

Virtual-machine

អត្ថបទស្ដីអំពីម៉ាសុីននិមិត្ត (Virtual Machine)

VirtualBox

ម៉ាស៊ីននិមិត្តVirtual Box (VB) ៖

របៀបដំឡើង និងការបង្កើត virtual machine (បកបណ្ដោះអាសន្នថា ម៉ាស៊ីននិមិត្ត)​នៅលើលើUbuntu

ការប្រើប្រាស់ប្រពន្ធ័ប្រតិបត្តការ (OS – Operating System) គឺសមស្របទៅតាមដំរូវការបស់យើងម្នាក់ៗ។ តែបើអ្នកចាំបាច់ប្រើប្រាស់OS​ (Windows, Linux, Mac OS,..) ផ្សេងគ្នានៅលើម៉ាស៊ីន (កុំព្យូទ័រ) តែមួយនោះអ្នកចាំបាច់ចេះពីរបៀបប្រើប្រាស់ម៉ាស៊ីននិមិត្ត។ ម៉ាស៊ីននិមិត្តដែលពេញនិយមសព្វថ្ងៃនេះគឺ Virtual Box និង Vmware។ នៅលើម៉ាស៊ីននិមិត្តនេះអ្នកអាចដំឡើងប្រពន្ធប្រតិបត្តការជាច្រើន និងយ៉ាងងាយស្រួល។ អត្ថបទនេះខ្ញុំនឹងរៀបរាប់មូលដ្ធានបំផុតពីVirtualbox ណែនាំក្បោះក្បាយពីរបៀបដំឡើងVirtualbox និងបង្កើតម៉ាស៊ីននិមិត្តលើLinux OS។

និមិត្តកម្មនៅលើVirtualboxយ៉ាងដូចម្ដេច?
Virtualbox (Oracle VM VirtualBox) គឺជាផ្នែកទន់និមិត្តកម្មមិនគិតកំរៃ អាចដំណើរការOSជាច្រើននៅពេលតែមួយ។ Virtualbox ដំណើរការនៅលើប្រពន្ធប្រតិបត្តការដូចជា Linux (Ubuntu), OS X, Windows បានផ្ដល់អោយឥតគិតថ្លៃទាំងស្រុង និងងាយស្រួលប្រើប្រាស់។ វាបង្កើនលទ្ធភាពម៉ាស៊ីនបច្ចប្បន្នភាពរបស់អ្នក ដើម្បីអាចដំណើការ OS នៅខាងក្នុងម៉ាស៊ីននិមិត្ត)ច្រើននៅស្របពេល តែមួយ។ ប៉ុន្តែវាជាម៉ាស៊ីននិមិត្ត គឺមានចំនុចខ្សោយផងដែរដូចជា មិនអាចលេងGames ល្បើនយឺត និងផ្នែកទន់នៅលើម៉ាស៊ីននិមិត្ត និងម៉ាស៊ីនពិតមិនអាចមានទំនាក់ទំនងជាមួយគ្នា-ល-។

អត្ថប្រយោជន៍៖

Virtualbox ផ្ដល់អត្ថប្រយោជន៍ដូចជា៖

  • ដំណើរការOSច្រើននៅពេលតែមួយ
  • ងាយស្រួលនឹងដំឡើង
  • កាត់បន្ថយការចំណាយ

មុខងារសំខាន់ៗរបស់VirtualBox ខាងក្រោមនេះខ្ញុំនិងរៀបរាប់យ៉ាងខ្លីពីមុខងារបស់VirtualBox៖


1. របៀបដំឡើង​ Oracle Virtual

ខាងក្រោមនេះជារបៀបដំឡើង VirtualBox នៅលើប្រពន្ធប្រតិបត្តការ Ubuntu៖
មានពីររបៀបក្នុងការដំឡើងគឺ ទីមួយដំឡើងដោយ PPA និងទីពីរដំឡើងដោយ​ file .deb។

1.1 របៀបដំឡើង VirtualBox ដោយ​ PPA នៅក្នុងUbuntu

នេះគឺជារបៀបងាយបំផុតក្នុងការដំឡើង VirtualBox ជំនាន់ថ្មីបំផុត។​ របៀបនេះ ជួយអោយអ្នកដំឡើងបណ្ដារកញ្ចប់ (package) ដែលទាក់ទងនិង VirtualBox ដោយស្វ័យប្រវត្តន៍ ហើយអ្នកប្រើប្រាស់ VirtualBox ជំនាន់ថ្មីបំផុត ព្រោះវានឹងផ្ដល់នៅវា update ជាមួយប្រពន្ធ (system) នៅពេលមានជំនាន់ថ្មី -ល-
១. ប្រសិនបើកុំព្យូទ័ររបស់អ្នកធ្លាប់ដំឡើង (ជំនាន់ចាស់) អ្នកគួតែវាយបញ្ចូល ឃ្លាបញ្ជាខាងក្រោមដើម្បី លុបវាចោលមុនពេលដំឡើង

sudo apt-get remove virtualbo-*

២.​ ដំបូងអ្នកបន្ថែម PPA របស់VirtualBox ទៅក្នុងស្តុក Ubuntu

echo "deb http://download.virtualbox.org/virtualbox/debian $(lsb_release -sc) contrib" | sudo tee -a /etc/apt/sources.list

៣. បន្ទាប់មកបន្ថែម public key អោយVirtualBox ដោយ apt-secure

wget -q http://download.virtualbox.org/virtualbox/debian/oracle_vbox_2016.asc -O- | sudo apt-key add -

៤. បន្ទាប់មកដំឡើង VirtualBox 5.1

sudo apt-get update

sudo apt-get install virtualbox-5.1

៥. ដំណើរការ VirtualBox

virtualbox

1.2 របៀបដំឡើង VirtualBox ដោយ file deb ក្នុង Ubuntu

១. ប្រសិនបើកុំព្យូទ័ររបស់អ្នកធ្លាប់ដំឡើង (ជំនាន់ចាស់) អ្នកគួតែវាយបញ្ចូល ឃ្លាបញ្ជាខាងក្រោមដើម្បី លុបវាចោលមុនពេលដំឡើង

sudo apt-get remove virtualbo-*

២. ទាញយក file deb ដើម្បីដំឡើង VirtualBox តាមរយៈដំណខាងក្រោ

https://www.virtualbox.org/wiki/Linux_Downloads

៣. ដំឡើង VirtualBox អ្នកចុចពីរដងនៅលើ file ដែលមានកន្ទុយ .deb ឫក៏ វាយបញ្ចូលឃ្លាបញ្ជាខាងក្រោម ទៅលើ Terminal (ត្រូវចាំថា អ្នកត្រូវប្ដូរ Dircetory ដល់ Directory ដែលមាន file deb)

sudo dpkg -i virtualbox-5.0


References

https://tecadmin.net/install-oracle-virtualbox-on-ubuntu/

http://ubuntuhandbook.org/index.php/2016/07/virtualbox-5-1-released/

About

អត្ថបទស្ដីអំពីម៉ាសុីននិមិត្ត (Virtual Machine)

Resources

Stars

Watchers

Forks

Releases

No releases published

Packages

No packages published